បច្ចេកវិទ្យា

ក្រុមហ៊ុន​បង្កើត​ឡើង​ថ្មីថ្មោង​ទាំង ១៤ ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​ខាង​ផ្នែក​បច្ចេកវិទ្យា​លើ​លោក

ក្រុមហ៊ុន Orbital Insight ផ្គត់ផ្គង់​រូបភាព យ៉ាង​ច្បាស់​ពី​ផ្កាយ​រណប Businessinsider 

១) ក្រុមហ៊ុន Orbital Insight បង្កើត​ឡើង​ជាមួយ​ដើម​ទុន​ ១០,៤៥ លាន​ដុល្លារ ផ្គត់ផ្គង់​រូបភាព យ៉ាង​ច្បាស់​ពី​ផ្កាយ​រណប​ថត​ពី​ខាង​លើ​ពី​ការ​ប្រែប្រួល​នៅ​តំបន់​ណា​មួយ​យ៉ាង​ជាក់​លាក់ ។

២) ក្រុមហ៊ុន Diamond Foundry បង្កើត​ឡើង​ជាមួយ​ដើម​ទុន​ ១០០​ លាន​ដុល្លារ ផ្គត់ផ្គង់ សេវាកម្ម​បង្កើត​គ្រាប់​ពេជ្រ​ដែល​មាន​ទំហំ​ចាប់​ពី ៩ ការ៉ាត់ ក្នុង​ពេល ២ សប្តាហ៍​ប៉ុណ្ណោះ។

៣) ក្រុមហ៊ុន Fetch Robotics បង្កើត​ឡើង​ជាមួយ​ដើម​ទុន​ ២៣​ លាន​ដុល្លារ ផ្គត់ផ្គង់ សេវាកម្ម ការ​ផលិត​មនុស្ស​យន្ត ដើម្បី​ជំនួស​ពលកម្ម​របស់​មនុស្ស។

៤) ក្រុមហ៊ុន Stemcentrx បង្កើត​ឡើង​ជាមួយ​ដើម​ទុន​ ៥៥០,២៦​ លាន​ដុល្លារ ផ្គត់ផ្គង់ សេវាកម្ម​ព្យាបាល​កោសិកា​មហារីក ដោយ​បណ្តុះ​កោសិកា​ថ្មី​មក​ទាំង​អស់​វិញ។

៥) ក្រុមហ៊ុន InVenture បង្កើត​ឡើង​ជាមួយ​ដើម​ទុន​ ១១,២​ លាន​ដុល្លារ ផ្គត់ផ្គង់ សេវាកម្ម កំណត់​នូវ​ទំហំ​ហិរញ្ញវត្ថុ​របស់​គ្រួសារ​និមួយៗ​ នៅ​មុន​ពេល​ម្ចាស់​ហិរញ្ញ​វត្ថុ​ចង់​ទិញ​ផ្ទះ ឬ ជួល​ផ្ទះ​ជា​ដើម។

៦) ក្រុមហ៊ុន Hook បង្កើត​ឡើង​ជាមួយ​ដើម​ទុន​ ២,៩​ លាន​ដុល្លារ ដែល ​អាច​នឹង​ក្លាយ​ជា​ក្រុមហ៊ុន Youtube ជំនាន់​ក្រោយ​ដែល​បង្កើត​ឡើង​សម្រាប់​កម្មវិធី Snapchat។

៧) ក្រុមហ៊ុន Blippar បង្កើត​ឡើង​ជាមួយ​ដើម​ទុន​ ៧២​ លាន​ដុល្លារ ផ្គត់ផ្គង់ សេវាកម្ម Search Engine ដូច​Google ដោយ​ក្រុមហ៊ុន​សង្ឃឹម​ថា​ថ្ងៃ​មុខ​នឹង​អាច​រីក​ធំ​ជាង Google ទៅ​ទៀត។

៨) ក្រុមហ៊ុន Carbon3D បង្កើត​ឡើង​ជាមួយ​ដើម​ទុន​ ១៤១​ លាន​ដុល្លារ ផ្គត់ផ្គង់ សេវាកម្ម ផលិត​គ្រឿង​បរិក្ខារ​វះកាត់​ដោយ​ស្វ័យ​ប្រវត្តិ​។

៩) ក្រុមហ៊ុន Sano បង្កើត​ឡើង​ជាមួយ​ដើម​ទុន​ ១០,២៧​ លាន​ដុល្លារ ដោយ​ក្រុមហ៊ុន​ចង់​លុប​បំបាត់​ចោល​ការ​ពិនិត្យ​រោគ​វិនិច្ឆ័យ​តាម​រយៈ​ការ​ជួស​ឈាម ដើម្បី​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​។

១០) ក្រុមហ៊ុន Hyperloop Technologies បង្កើត​ឡើង​ជាមួយ​ដើម​ទុន​ ៣៤,៥០​ លាន​ដុល្លារ ផ្គត់ផ្គង់ សេវាកម្ម ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវ​ជា​លក្ខណៈ​បំពង់។

១១) ក្រុមហ៊ុន Planetary Resources បង្កើត​ឡើង​ជាមួយ​ដើម​ទុន​ ១៣​ លាន​ដុល្លារ បង្កើត​ឡើង​ក្នុង​គោលដៅ​រុករក​រ៉ែ នៅ​ក្រៅ​ផែនដី។

១២) ក្រុមហ៊ុន Globality បង្កើត​ឡើង​ជាមួយ​ដើម​ទុន​ ១០​ លាន​ដុល្លារ ក្នុង​ទិសដៅ​ចង់​ផ្លាស់​ប្តូរ​ពី​របៀប​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នៅ​ជុំវិញ​ពិភពលោក ដោយ​ការ​រួម​បញ្ចូល​គ្នា​រវាង​បច្ចេកវិទ្យា និង អ្នក​ជំនាញ។

១៣) ក្រុមហ៊ុន Nuritas បង្កើត​ឡើង​ជាមួយ​ដើម​ទុន​ ៣,៤៦​ លាន​ដុល្លារ ក្នុង​ទិសដៅ បង្កើត​បន្លែ​សិប្បនិម្មិត​ ដោយ​ប្រើ​មូល៉េគុល ជីវវិទ្យា។

១៤) ក្រុមហ៊ុន Magic Leap បង្កើត​ឡើង​ជាមួយ​ដើម​ទុន​ ៥៩៣​ លាន​ដុល្លារ ក្នុង​ទិស​ដៅ​បង្កើត​បរិស្ថាន​សិប្បនិម្មិត ដែល​មាន​ជីវិត​សត្វ​ប្លែកៗ សម្រាប់​បម្រើ​ក្នុង​វិស័យ​ភាព​យន្ត។


Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន
Source: businessinsider.com
Credit: TheBNEWS

0 comments:

Post a Comment

Powered by Blogger.