ចំណេះដឹងថ្មីៗ

រូប​រាង ធាត់ ស្គម ខ្ពស់ ទាប អាច​បញ្ជាក់​ពី​វាសនា​អនាគត​របស់​អ្នក


បុគ្គលិក​លក្ខណៈ​អាច​បញ្ជាក់​ប្រាប់​ពី​និស្ស័យ​របស់​មនុស្ស​បាន។ ក្នុង​ន័យ​នេះ រូប​រាង​ធាត់, ស្គម, ខ្ពស់, ទាប ក៏​អាច​ឆ្លុះ​បញ្ចាំង​ពី​និស្ស័យ​ចិត្ត​គំនិត របស់​មនុស្ស​ម្នាក់​បាន​ដែរ។ តោះ! ទៅ​មើល​ការ​ទស្សន៍​ទាយ​ទាំង​អស់​គ្នា។

- រូប​រាង​ខ្ពស់​ស្គម ៖ ជា​មនុស្ស​មិន​ច្បាស់​លាស់ ញាប់​ញ័រ ភិតភ័យ ចំពោះ​បញ្ហា​ដែល​មិន​ទាន់​មក​ដល់ ហើយ​អាច​យល់​ពី​អារម្មណ៍​របស់​អ្នក​ដទៃ​ឆាប់​រហ័ស ប្រយ័ត្ន​ប្រយែង​គ្រប់​ពេល​វេលា ជា​មនុស្ស​ពូកែ​គិត​ច្រើន ប៉ុន្តែ​ចិត្ត​ល្អ មាន​មេត្តា។
- រូបរាង​ខ្ពស់​ធាត់ ៖ ជា​មនុស្ស​ប្រកាន់​តាម​គន្លង​ប្រពៃ​ណី​យ៉ាង​មុតមាំ ត្រូវ​ការ​ភាព​ស្ថិត​ស្ថេរ​ក្នុង​ជីវិត ស្រឡាញ់​ក្រុម​គ្រួសារ ធ្វើ​ការ​មិន​ទំនេរ​ដៃ ដើម្បី​ជីវភាព​គ្រួសារ។
- រូប​រាង​ខ្ពស់​ធំ ៖ ជា​មនុស្ស​ដែល​មាន​ថាម​ពល​ស្វាហាប់ មិន​សូវ​ចេះ​នៅ​ស្ងៀម ជា​ពិសេស​កិច្ច​ការ​ដែល​មាន​ប្រើកម្លាំង ដូច​ជា​ការ​ធ្វើ​លំហាត់​ប្រាណ ចេះ​រក​សេចក្ដី​សុខ​នៅ​ជុំ​វិញ​ខ្លួន មាន​សេចក្ដី​សុខ​នៅ​ក្នុង​បេះ​ដូង ហើយ​ជឿជាក់​លើ​ខ្លួន​ឯង​ទាំង​ស្រុង។
- រូប​រាង​ទាប​ស្គម ៖ ជា​មនុស្ស​ដែល​មាន​អំណត់​អត់​ធ្មត់​ខ្ពស់ យក​ចិត្ត​ទុក​ដាក់​គ្រប់​កិច្ច​ការងារ រហូត​ចប់​ចុង ចប់​ដើម ដោយ​រំពឹង​ទុក​ថា បាន​ប្រយោជន៍​ខ្ពស់ ហើយ​ក៏​ជា​មនុស្ស​ចិត្ត​ល្អ​ដែរ។

- រូបរាង​ទាប​ធាត់ ៖ ចូល​ចិត្ត​សប្បាយ​រីករាយ​គ្រប់​ពេល ស្វែងរក​ពេល​ឈប់​សម្រាក​ឲ្យ​ជីវិត គ្រប់​ពេល មិន​ចូល​ចិត្ត​ការ​ដាក់​កំហិត​តឹងតែង ឬ​ខំប្រឹង​ប្រែង​ធ្វើ​ការ​ពេក​ទេ ជា​មនុស្ស​ស្ងប់ស្ងាត់ ស្រឡាញ់​ធម្មជាតិ មាន​សម្ព័ន្ធ មេត្រី​ភាព​ជា​មួយ​មនុស្ស​គ្រប់​គ្នា ដោយ​មិន​លម្អៀង។
- រូប​រាង​ទាប​ក្រអាញ ៖ ចូល​ចិត្ត​ភាព​រំភើប និង​ការ​ផ្សង​ព្រេង ជា​ពិសេស​ចូល​ចិត្ត​លេង​កីឡា​ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ព្រម​ទាំង​គ្រប់​ការ​ប្រកួត​ដែល​រញ្ជួយ​ចិត្ត ជា​មនុស្ស​ចិត្ត​មុត​ដាច់​ខាត ប៉ុន្តែ​ក៏​ត្រូវ​ភាព​កក់​ក្ដៅ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​ដែរ៕

0 comments:

Post a Comment

Powered by Blogger.