ចំណេះដឹងថ្មីៗ

បំបាត់អាការៈឈឺក្បាល ដោយប្រើស្លឹកម្លូរ


អ្នកមិនចាំបាច់ប្រើថ្នាំពេទ្យ រាល់ពេលដែលអ្នកឈឺក្បាលទេ។ ស្លឹកម្លូរក៏អាចជួយបំបាត់អាការៈឈឺក្បាលបានដែរ។

អ្វីដែលអ្នកត្រូវធ្វើគឺ៖
- យកស្លឹកម្លូរស្រស់ៗ ២ រឺ ៣ សន្លឹកដាក់ចូលទៅក្នុងម៉ាស៊ីន រួចហើយកិនវាអោយម៉ត់។ ប្រសិនជាវារាងស្ងួតអ្នកអាចបន្តក់ទឹកចូលបន្តិចដើម្បីអោយមានជាតិទឹក។ លាបទៅថ្ងាស និង សៀតផ្ការបស់អ្នក។ ទុកចោល​​ ២០ ទៅ ៣០ នាទី។ ភ្លាមៗនោះអ្នកនឹងសំគាល់ឃើញថាអាការៈឈឺក្បាលរបស់អ្នកនឹង បានធូរស្រាលបន្តិចម្តងៗ។

បន្ថែម៖ វិធីមួយទៀតអ្នកអាចយក Ice Pack រឺទឹកកកដុំ (រុំជាមួយក្រណាត់) មកស្អំលើថ្ងាសរបស់អ្នកក៏បាន។ វានឹងសំរាលអាការៈឈឺក្បាលបានភ្លាមៗដែរ៕

0 comments:

Post a Comment

Powered by Blogger.