Tool ថ្មីនោះមានឈ្មោះថា Windows Bridge ហើយវាគឺជាលក្ខណៈ Open Source ដែលអាចឲ្យអ្នកបង្កើតកម្មវិធី ចែករំលែកនិងទាញយកកូដប្រើប្រាស់បានទូលំទូលាយ។ ជាដំណាក់កាលដំបូង Windows Bridge នេះគឺចំពោះតែកូដ iOS ប៉ុណ្ណោះ។ កូដរបស់ iOS នេះអាចយកមកប្រើដើម្បីបង្កើតកម្មវិធីសម្រាប់ប្រើលើកុំព្យូទ័រ Windows 8.1 និង Windows 10។ ចំពោះការបង្កើតកម្មវិធីសម្រាប់ទូរសព្ទ Windows គឺអាចនឹងមាននៅចុងឆ្នាំនេះ។
Tool នេះគឺត្រូវដាក់ឲ្យប្រើប្រាស់សាកល្បងដើម្បីឲ្យអ្នកបង្កើតកម្មវិធីធ្វើការចែករំលែកកូដ ធ្វើតែស្ត និងផ្ដល់ព័ត៌មាននៃការ Error។ ការធ្វើដូចនេះគឺដើម្បីឲ្យក្រុមហ៊ុនធ្វើការកែប្រែ Tool នេះឲ្យបានល្អប្រសើរជាងមុន និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំនេះ ស្របជាមួយនឹងការដាក់ឲ្យប្រើប្រាស់សាកល្បងនូវ Windows Bridge សម្រាប់ Android ផងដែរ។ ក្រុមហ៊ុនបានបន្ថែមផងដែរថា Tool ទាំងពីរនេះគឺដើម្បីឲ្យអ្នកបង្កើតកម្មវិធីមានភាពងាយស្រួលក្នុងការយកកូដកម្មវិធី Android និង iOS ដែលពួកគេមានស្រាប់មកបង្កើតកម្មវិធីសម្រាប់ Windows។
ដំណឹងនេះអាចជាដំណឹងល្អមួយសម្រាប់អ្នកប្រើប្រាស់ទូរសព្ទ Windows ព្រោះសព្វថ្ងៃកម្មវិធីរបស់ទុរសព្ទ Windows គឺនៅមានចំនួនតិចតួចនៅឡើយ បើប្រៀបធៀបនឹងប្រព័ន្ធប្រត្តិបត្តការទាំងពីរខាងលើ។
ប្រភព៖ theverge
0 comments:
Post a Comment