ទូរស័ព្ទជំនាន់បន្ទាប់ទៀតរបស់ក្រុមហ៊ុនអេឡិចត្រូនិកយក្សអាមេរិកនេះ នឹងមានឈ្មោះ iPhone 6S ដែលនឹងត្រូវប្រកាសចេញអំឡុងខែកញ្ញា បើយោងតាមរបាយការណ៍កន្លងទៅ។ ចំណែកពេលនេះ ក្រុមអ្នកឌីហ្សាញបានបង្ហាញស្នាដៃយ៉ាងមានសមត្ថភាពក្នុងការបង្កើតគំរូកំពូលទូរស័ព្ទ iPhone 6S នេះ។ ចង់ដឹងថា តើស្អាតទាន់សម័យយ៉ាងណាសូមទស្សនាវីដេអូខាងក្រោមនេះ៖
គេសង្កេតឃើញទម្លាប់ជាធម្មតារបស់ក្រុមហ៊ុន Apple គឺ នឹងធ្វើការឌីហ្សាញទូរស័ព្ទ iPhone ជំនាន់ក្រោយៗជាមួយរូបរាងថ្មីប្លែកគ្នាជារៀងរាល់ ២ឆ្នាំម្ដង ដូច្នេះគេរំពឹងថា នៅក្នុងឆ្នាំ២០១៦ ក្រោយនេះ ទូរស័ព្ទ iPhone 7 នឹងមានរចនាបថថ្មីប្លែកជាង iPhone ដែលបានចេញលក់នៅលើទីផ្សារកន្លងមក។
យ៉ាងណា ខាងលើនេះ គឺជារចនាបថគំរូរបស់ iPhone 6S នៅឡើយ ប៉ុន្តែមានលក្ខណៈពិសេសស្អាតគួរឱ្យទាក់ទាញ ដែលជាស្នាដៃរបស់អ្នកឌីហ្សាញពីររូបគឺ Ivo Marić និង Tomislav Rastovac។ គេរំពឹងថា iPhone 7 ដែលចេញឆ្នាំក្រោយ នឹងបំពាក់បច្ចេកវិទ្យាសាកថ្មឥតខ្សែ (wireless charger)៕
0 comments:
Post a Comment