Phone 6+ មួយគ្រឿង បានផ្ទុះ នៅលើតុ ក្បែរគ្រែគេង ក្រោយពេល ម្ចាស់របស់វា ដោតសាកវាចោលមួយយប់។ រឿងហេតុនេះ បានកើតឡើង ក្នុងតំបន់ Tai Wai ទីក្រុង Hong Kong ទៅលើ នារីម្នាក់ឈ្មោះ Tsang។ Tsang បានដោត iPhone 6+ 128GB របស់នាង សាកក្បែរ គ្រែគេង នាវេលាម៉ោង 1 យប់ថ្ងៃសៅរ៍ ហើយប្រហែល ម៉ោង 8 ព្រឹកបន្ទាប់ នាងបានលឺ សម្លេងផ្ទុះខ្លាំងឡើង ហើយ បានងាកមកឃើញ iPhone កំពុងឆាបឆេះ។
Tsang បានពន្លត់ភ្លើង ដោយប្រើ ខ្នើយរបស់នាង។ ក្រោយពេលផ្ទុះ ផ្នែកខាងក្រោយ iPhone និងសម្បកកាពាររបស់វា បានឆេះរលួយ។ នាងថា នាង បានប្រើ ខ្សែសាក iPad ដើម្បីសាកថ្ម iPhone របស់នាង ហើយបើតាម វិុបសាយ Apple ឆ្នាំងសាកនេះ អាចប្រើ សាក iPad ក៏បាន iPhone ក៏បាន។ Tsang ថា នាងនឹង ប្តឹងទារសំណង ពី Apple ក្នុងករណីនេះ។
បើតាម លោក Lo Kok-kung របស់ នាយកដ្ឋានមេកានិក របស់ សកលវិទ្យាល័យ Polytechnic Hong Kong បានអោយដឹងថា ការផ្ទុះឆេះនេះ អាចបណ្តាលមកពី ការឆ្លងចរន្ត ឬសាកថ្មហួសកំរិត របស់វា។ គាត់ថា មុខងារ កាត់ផ្តាច់ចរន្តសាក របស់ស្មាតហ្វូន អាចនឹង មិនដំណើរការ ដូចនេះហើយ ទើបធ្វើអោយ មានការ សាកថ្ម ហួសកំរិត រួចក៏បង្កជាការផ្ទុះឡើង ដោយសារ ការឡើងកំដៅខ្លាំង។
គួររំលឹកថា ឆ្នាំងសាក របស់ iPad អាចសាកភ្លើងបាន 2.0 A ហើយឆ្នាំងសាករបស់ iPhone អាចសាកភ្លើងបាន 1.0 A។ ដូចនេះ អ្នកខ្លះ បានប្រើ ឆ្នាំសាក iPad ដើម្បីសាក iPhone ដើម្បីអោយវា ឆាប់សាកពេញ ក្នុងរយៈពេលខ្លី ប៉ុន្តែ ការធ្វើបែបនេះ អាចធ្វើអោយ ម៉ាសីុន ឡើងកំដៅលឿនផងដែរ។ ដូចនេះ ការសាករបៀបនេះ មិនសាកសម សំរាប់ការដោតសាក រយៈពេលយូរៗ នោះទេ៕
ប្រភព៖ ejinsight
0 comments:
Post a Comment