បច្ចេកវិទ្យា

Hankook បញ្ចេញសំបកកង់មិនប្រើខ្យល់

ក្នុងរយៈពេលជាង ១០០ ឆ្នាំមកនេះ រឿងរ៉ាវជាច្រើនអំពីការផលិតរថយន្តបានកើនឡើង ។ សុវត្ថិភាព ប្រសិទ្ធភាព ប្រេងឥន្ធៈ និងតម្លៃ ត្រូវបានធ្វើឡើងក្នុងលក្ខណៈប្រសើរបំផុត ។
ប៉ុន្តែរឿងមួយ ដែលមិនត្រូវបានធ្វើបដិវត្តន៍ នោះគឺ សំបកកង់ ។
សំបកកង់ Hankook នៅពេលនេះត្រូវបានធ្វើឡើងឲ្យប្រសើរជាងមុន ។ រោងចក្រកូរ៉េខាងត្បូង បានធ្វើការវិវត្តន៍សំបកកង់នេះ ដោយមិនប្រើប្រាស់ខ្យល់ សម្រាប់ខណៈពេលមួយ ។ជាលើកដំបូង ដែលក្រុមហ៊ុនផលិតសំបកកង់កូរ៉េខាងត្បូង Hankook បានលើកគំនិតនេះឡើងនៅឆ្នាំ ២០១៣ ។ មកទល់នឹងពេលនេះ សំបកក់ង Hankook បានបញ្ចប់ការសាកល្បង សម្រាប់ជំនាន់ទី ៥ ខ្លួន ដែលជាសំបកកង់ គ្មានខ្យល់ ។
Hankoo iFlex មិនត្រូវការសម្ពាធខ្យល់ឡើយ ហើយជាការជំនួសប្រភេទថ្មីមួយ នៃសម្ភារៈបរិស្ថាន ។ សំបកកង់នេះអាចដំណើរការបានដោយសារតែ ការលោតចុះលោតឡើង នៃភាពទន់របស់រឺស័រ តែប៉ុណ្ណោះ ៕

 ប្រភព៖ www.ThevehicleNews.com

0 comments:

Post a Comment

Powered by Blogger.