ព័ត៌មានជាតិ

ចាប់ខ្លួនប៉េអឹម ស័ក្តិ ៣ បាញ់បោះសេរីបញ្ជូនទៅតុលាការព្រឹកនេះ

មន្ត្រីអាវុធហត្ថមួយរូបដែលផ្ទុះអាវុធនៅហាងផឹកសីុយីហោ ស្រីណា ក្បែសាលាឥន្ទ្រទេវី សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី ២ ខែកក្កដា ត្រូវបានចាប់ខ្លួននៅថ្ងៃម្សិលមិុញ ។ បើតាមលោក អេង ហីុ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអោយដឹងថា មន្ត្រីកងរាជអាវុធហត្ថដែលបាញ់បោះសេរីមានឈ្មោះ ហោ ចន្ធូ អាយុ ៣៤ ឆ្នាំ ពាក់ស័ក្តិ ៣ តួនាទី ជំនួយការការិយាល័យព័ត៌មានសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

ចំណែកជនរងគ្រោះឈ្មោះ យល់ សារុំ អាយុ ៣៨ ឆ្នាំ រងរបួសស្រាល ។ បន្ទាប់ពីផ្ទុះអាវុធជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស ជិះរថយន្ត Lexus 330 ពណ៌ស បានបើករត់គេចខ្លួនបាត់ កាលពីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥៕

លោក អេង ហីុ បានបញ្ជាក់ថា ការចាប់ខ្លួនមាន២ នាក់ តែបញ្ជូនទៅសាលាដំបូងព្រឹកនេះ តែម្នាក់ទេដែលជាអ្នកប្រព្រឹត្ត គឺ លោកស័ក្តិ ៣ ហោ ចន្ធូ ។



ប្រភព៖ ស្រុកយើង

0 comments:

Post a Comment

Powered by Blogger.