ចំណេះដឹងថ្មីៗ

ដំណោះស្រាយដោយវិធីងាយៗ ចំពោះបញ្ហាក្លៀកខ្មៅ

ក្លៀកខ្មៅជារឿងមួយ ដែលខ្មាស់គេខ្លាំងណាស់ ។ ប៉ុន្តែបញ្ហានេះត្រូវបានដោះស្រាយ ដោយវិធីងាយៗដូចខាងក្រោមនេះ ៖



១.​ ក្រូចឆ្មារ
យកក្រូចឆ្មារចិតជាចំណិតស្តើងៗ ដុសទៅដុសមក លើបរិវេណក្លៀក ២-៣ នាទី រួចហើយទុកចោល ១០ នាទី សឹមលាងចេញ ។ ដុសក្រូចឆ្មារ ៣-៤ ដង ក្នុងមួយអាទិត្យ ។

២. សំបកក្រូចចិន
ចិតសំបកក្រូច ហាលវាអោយក្រៀម ហើយកិនវាអោយម៉ត់ដូចម្សៅ ។ លាយទឹកផ្កាកូលាប និង ទឹកដោះគោ ទៅក្នុងម្សៅសំបកក្រូច (លៃល្មមអាចលាបសព្វ) ។ ដុសល្បាយដែលបានលាយរួច ទៅលើក្លៀក ហើយទុកចោល ១០-១៥ នាទី សឹមលាងចេញជាមួយទឹកត្រជាក់ ។ ធ្វើវាដដែលៗ ជារៀងរាល់ថ្ងៃ រឺ ២-៣ ក្នុងមួយសប្តាហ៍ ។

៣. ដំឡូងបារាំង
កិនដំឡូងបារាំងស្រស់ៗ លាបទៅលើក្លៀក ទុកចោល ១០ នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ ។ ធ្វើវា ២-៣​ ដងក្នុងមួយសប្តាហ៍ ។

៤. ទឹកដោះគោ
លាយម្សៅអង្ករ រឺម្សៅស្រូវសាលី ១ ស្លាបព្រាបាយ និង យ៉ាអួ ១ ស្លាបព្រាបាយ ទៅក្នុងទឹកដោះគោ ។ កូរវាអោយខាប់ៗ ។ លាបវាទៅលើក្លៀក ទុកចោល ១៥ នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ ។ ធ្វើ ៣-៤ ក្នុងមួយសប្តាហ៍ ។

៥. ទឹកខ្មេះ
លាយម្សៅអង្ករបន្តិច ជាមួយទឹកខ្មេះ (តំរូវអោយខាប់) លាបវាទៅលើក្លៀក ទុកចោល ១៥ នាទី សឹមលាងចេញ។

៦. ប្រេងដូង
លាបប្រេងដូងទៅលើក្លៀក ហើយម៉ាស្សាថ្នមៗ ទុកចោល ១៥-២០ នាទី សឹមលាងសំអាតចេញ ។ ធ្វើវាជាប្រចាំ ។

ជ្រើសរើសវិធីមួយណា ដែលអ្នកគិតថាងាយស្រួល សំរាប់អ្នក ៕

0 comments:

Post a Comment

Powered by Blogger.