ចំណេះដឹងថ្មីៗ

អត្ថបទខ្ញុំ៖ ស្នេហ៍ចាស់មួយនោះ បានបង្រៀនខ្ញុំអោយក្លាយ ជាមនុស្សដែល....


ការចាកចេញរបស់គេ បានបន្សល់ទុក នូវស្រមោលខ្មៅ ជាស្នាមដំបៅដែល ស្ថិតនៅក្នុងបេះដូង និង ជាស្នាមដំបៅដែល មិនអាចរលុបបាន ជារៀងរហូត ។ ធ្វើអោយខ្ញុំខ្លាចហើយស្នេហា ខ្លាចហើយការលះបង់ដើម្បីគេ សំរបតាមគេ គ្រប់ពេលវេលា ទីបំផុតខ្ញុំបានត្រឹមតែ វេចខ្ចប់ការឈឺចាប់ ដែលគ្មានអ្នកដឹង ពីទំហំរបស់វា ។ ដូច្នេះប្រសិនជាមានឳកាស ស្រលាញ់មនុស្សម្នាក់ផ្សេងទៀត ដែលគេក៏ស្រលាញ់ខ្ញុំដែរនោះ ខ្ញុំនឹងបិទបាំងអារម្មណ៍ស្រលាញ់ខ្លាំង មិនបញ្ចេញថាខ្ញុំខ្វល់ពីគេកំរិតណា ។ ហើយខ្ញុំនឹងធ្វើរឿងថ្មីមួយចំនួនដូចជា ៖

- ធ្វើអ្វីដែលខ្ញុំចង់ធ្វើ រស់នៅបែបដែលខ្ញុំចង់នៅ មិនមែនដើរតាមពី ក្រោយគេត្រុកៗ ធ្វើតាមអ្វីដែល គេចង់ធ្វើនោះទេ

-​ ខ្ញុំនឹងជួបគេដើរជាមួយគេ តែពេលដែលចេញពីធ្វើការ ឬចេញពីសាលារៀនប៉ុណ្ណោះ ។ មិនមែនដូចពីមុន ឲ្យតែមានពេលទំនេរ គឺនៅក្បែរម្នាក់នោះរហូតនោះទេ ។

- ខ្ញុំនឹងជ្រើរើសយូរៗ sms ឬ call សួរសុខទុក្ខគេម្តង ។ មិនមែនចេះតែសួរគេកំពុងធ្វើអ្វី? ញ៉ាំបាយឬនៅ? ច្រើនដងរហូតគេធុញនោះទេ ។

- នឹងចំណាយពេលវេលារបស់ខ្ញុំ ទៅលើខ្លួនឯង ដូចជាអានសៀវភៅ តុបតែងខ្លួន ដើរផ្សារ ស្តាប់តន្ត្រី តែមិនមែនចំណាយពេលតាមរកមើលស្រមោលគេនោះទេ ។

- ម៉ោងធ្វើការ រឺម៉ោងរៀនខ្ញុំនឹង យកចិត្តទុកដាក់ធ្វើការ រឹរៀន ។ មិនគិតតែពីអង្គុយស្រមើរស្រមៃតែពីគេទេ ។

- មនុស្សស្រីពេលខ្លះ ក៏ត្រូវមានការងងក់ ដាក់មនុស្សប្រុសដែលខ្លួនស្រលាញ់បន្តិចក៏ល្អដែរ ។ មិនមែនចេះតែសម្ងំស្ងៀមមិនមាត់មិនកនោះទេ ។

- ពេលគេអញ្ជើញញ៉ាំបាយគួរតែរកនឹកអ្វី ដែលខ្លួនឯងចង់ញ៉ាំ ។ មិនមែនគ្រាន់តែនិយាយថាញ៉ាំអីក៏បាន, ខ្ញុំតាមបង។

- ខ្ញុំនឹងយកអារម្មណ៍មួយនេះរក្សាលំនឹង ប្រើក្រសែភ្នែក ធ្វើចិត្តធម្មតា ទៅមើលស្នេហាថ្មីនេះ ។ មិនឲ្យបាត់បង់ភាពម្ចាស់ការលើខ្លួន ដូចមុនទៀតទេ ។

- ថ្ងៃក្រោយត្រូវចេះសិក្សាពីចិត្តគេ ឲ្យបានច្បាស់ ។ មិនមែនឃើញត្រឹមតែ ចំណុចល្អរបស់គេតែមួយមុខនោះទេ ។ ក្រៅពីនឹងអ្វីក៏មិនដឹងនោះ ។

- ប្រសិនបើស្នេហាមួយនេះ ប្រែប្រួលលែងមានន័យ សំរាប់គេទៀតហើយ ។ ខ្ញុំនឹងសូមឲ្យគេនិយាយចេញមក ដើម្បីនិយាយគ្នាអោយបានច្បាស់ ។ មិនមែនឲ្យវាសាបរលាបនៅក្នុងចិត្តគេតែម្នាក់ឯង ទីបញ្ចប់ក៏ត្រូវបែកគ្នា ទាំងខ្ញុំមិនទាន់បានត្រៀមចិត្តនោះទេ ។

- ឆ្លងកាត់ការនិយាយគ្នាហើយ បើនៅតែគ្មានអ្វីប្រសើរឡើងទៀត យ៉ាងហោចណាស់ ក៏ខ្ញុំបានព្យាយាមអស់ពីលទ្ធភាព និង បានត្រៀមចិត្តទុកជាមុនស្រេច ។ មិនមែនដល់ពេលបែកគ្នាហើយ ធ្វើអ្វីមិនចេញគិតអ្វីមិនចេញ ទប់ខ្លួនក៏មិនទាន់ ដួលទាំងកំរោលដូចមុននោះទេ ។

ដូច្នេះមិត្តៗ ដែលឆ្លងកាត់រសជាតិជូរចត់មួយនេះរួចហើយ គួរត្រៀមចិត្តទទួលយកថ្ងៃថ្មី ហើយ ធ្វើខ្លួនអោយរឹងមាំ កុំតោកយាកអី ។ អរគុណសំរាប់ការចំណាយពេលអានអត្ថបទនេះ​ ។ បំណងរបស់ខ្ញុំតែមួយគត់ គឺចង់អោយមិត្តៗ សប្បាយចិត្ត និង រឹងមាំ ។​ ខ្ញុំនៅទីនេះចាំផ្តល់កំលាំងចិត្ត ដល់អ្នក ៕

0 comments:

Post a Comment

Powered by Blogger.