ព័ត៌មានជាតិ

លោក ឈាង វុន ដេញ​លោក អ៊ុំ សំអាន មិន​ឲ្យ​ផ្ដល់​បទសម្ភាសន៍​ក្នុង​សភា

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា លោក ឈាង វុន ដេញ​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ មិន​ឲ្យ​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត ក្នុង​បរិវេណ​រដ្ឋសភា នៅ​ថ្ងៃ​ទី​០១ កក្កដា។

ការ​បណ្ដេញ​នេះ​ក្រោយ​ពេល​លោក ឈាង វុន បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​ទាក់ទង​នឹង​រឿង​​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ​-​សមាគម បន្ទាប់​ពី​គណៈកម្មការ​ជំនាញ​ទាំង​៣​នៃ​រដ្ឋសភា បិទ​បញ្ចប់​ការ​ប្រជុំ​ផ្ទៃ​ក្នុង​ពី​បញ្ហា​នេះ។

លើស​ពី​នេះ​ទៅ​ទៀត លោក ឈាង វុន បាន​គំរាម​បោក​កាមេរ៉ា​របស់​អ្នក​កាសែត ដោយ​រារាំង​មិន​ឲ្យ​ថត​រូប​សកម្មភាព​នៅ​ពេល​នោះ។


ប្រភព ៈ Rfa

0 comments:

Post a Comment

Powered by Blogger.