មនុស្សយើង គឺចូលចិត្ត មើលសំបកក្រៅ របស់អ្នកដទៃ ហើយធ្វើការ វាយតំលៃ ប៉ុន្តែ ក៍មានមនុស្ស ចេះដឹងជ្រៅជ្រះ ជាច្រើន ធ្វើការ វាយតំលៃមនុស្ស ទៅលើ ចិត្តគំនិត ជាជាង សំបកក្រៅ ព្រោះពេល ខ្លះ យើងអាចមិនដឹងនូវអ្វីដែល គេចង់ធ្វើនោះទេ ប៉ុន្តែចាប់កំហុសគេមុនបាត់ទៅហើយ។ ថ្ងៃនេះ ខ្មែរណូត សូមធ្វើការ បកស្រាយរឿងខ្លីមួយ ដែលមានចំណងជើងថា ”
គ្រួសារមួយ មានកូន ស្រីម្នាក់ អាយុ ៥ ឆ្នាំ ហើយស្ត្រីជាម្តាយ ធ្វើជាស្ត្រីមេផ្ទះ មើលបីបាច់ ថែរក្សាកូន និង ផ្ទះសំបែង ចំណែកឯប្តី ធ្វើការ នៅក្នុងក្រុមហ៊ុន រកប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារ។ ថ្ងៃមួយ ម្តាយជាមួយនឹងកូនតូច បានអង្គុយលេង មើលទូរទស្សន៍ ហើយភ្លាមនោះ កូនស្រីគួរអោយស្រលាញ់ បានកាន់ ផ្លែ ប៉ោម ២ ផ្លែ ដែលយកចេញពីទូរទឹកកក។ ភ្លាមនោះ ការសន្ទនា រវាង ម្តាយនិងកូនតូចបាន ចាប់ផ្តើម។
កូនម៉ាក់ ! កូនញាំផ្លែប៉ោមច្រើនម្លេះ អោយម៉ាក់ មួយផ្លែបានទេ?
កូនស្រី មិនតបស្តីជាមួយម្តាយឡើយ ហើយក៍ស្រាប់តែ ខាំផ្លែប៉ោមទាំង ២ផ្លែនោះ មួយផ្លែ មួយមាត់ៗ តែម្តង។ ភ្លាមនោះម្តាយ ក៍គិតអស់សង្ឃឹមថា កូនស្រីរបស់គាត់ មួយនេះ ប្រាកដជា ចិត្តមិនបាន នឹងខ្លួនឡើយ នៅពេលអនាគត។ ស្រាប់តែភ្លាម កូនស្រី បានហុច ផ្លែប៉ោម មួយផ្លែដែល គេខាំរួចទៅអោយម្តាយ ហើយនិយាយថា៖ ម៉ាក់ មួយផ្លែនេះ ផ្អែមជាង
គ្រាន់តែលឺ សំដីរបស់កូន មួយមាត់នេះ ធ្វើអោយ អ្នកម្តាយស្រក់ទឹកភ្នែក អោបកូនស្រី ព្រោះស្តាយក្រោយ នឹងការ គិតអាក្រក់ទៅលើ កូនជាទីស្រលាញ់របស់ខ្លួន។
រឿងមួយនេះ បានអប់រំ អោយយើងឃើញថា កុំមើលមនុស្សតែសំបកក្រៅ ក្នុងពេល តែមួយភ្លែត ហើយត្រូវរងចាំមើល ពីសកម្មភាព របស់គេ អោយចប់ សិនចាំធ្វើការ វាយតំលៃ ដោយទុកឱកាស អោយគេបកស្រាយ នូវទង្វើរ របស់គេផង។ ខាងលើនេះ ស្ត្រីជាម្តាយ មានចិត្តមេត្តាគ្រាន់តែគិតអាក្រក់លើកូនស្រី តែបើប៉ះម្តាយខ្លះ កាចវិញ ប្រាកដជាវៃកូន ថាចិត្តអាក្រក់ជាក់ជាមិនខាន រកតែពេលបកស្រាយគ្មានផង៕
0 comments:
Post a Comment