ចំណេះដឹងថ្មីៗ

Quotes ស្នេហា Sweet កប់​ត្រូវ​ចិត្ត​ស្រី​ៗ​ អាន​ហើយ​ព្រឺ​សម្បុរ


​តើ​មាន​អ្វី​​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​អារម្មណ៍​ល្អ​ជាង​ Quotes ស្នេហា​ទៀត​នោះ? វា​អាច​ជំរុញ ​និង​បង្កើត​ក្ដី​សង្ឃឹម​បាន​ ជាក់​ស្ដែង​ដូច​ជា​ Quotes ទាំង​១១ ខាងក្រោម​​នេះ​អញ្ចឹង។​ ពួក​វា​​ត្រូវ​ម៉ាច់​សម្រាប់​នារី​ៗ​ដែល​​កំពុង​មាន​ស្នេហា​ Sweet Sweet។ អាន​ហើយ​ប្រយ័ត្ន​​​ញញឹម​ដោយ​មិន​ដឹង​ខ្លួន​ណា៎!

១. "អូន​ស្រឡាញ់​បង​ដោយ​សារ​តែ​បង​ស្រឡាញ់​អូន ​ខណៈ​​អូន​មិន​បាន​ស្រឡាញ់​ខ្លួន​ឯង​សោះ។"

២. "និយាយ​តាម​ត្រង់​ទៅ​ ពេល​ដែល​អូន​ជួប​បង​ដំបូង​ អូន​មិន​បាន​គិត​ថា​បង​សំខាន់​សម្រាប់​ជីវិត​អូន​ដល់​ថ្នាក់​នេះ​ទេ។"

៣. "វា​គឺ​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​ដែល​​ថ្ងៃ​មួយ​បុរស​ម្នាក់​ចូល​មក​ក្នុង​ជីវិត​យើង​ ហើយ​​នៅ​ថ្ងៃ​បន្ទាប់​យើង​ចាប់​ផ្ដើម​សួរ​ខ្លួន​ឯង​ថា ​តើ​យើង​អាច​រស់​បាន​ដោយ​គ្មាន​គេ​​​ទេ?"

៤. "អារម្មណ៍​ល្អ​បំផុត​គឺ​ពេល​ដែល​អូន​សម្លឹង​ទៅ​បង ​ហើយ​ឃើញ​បង​សម្លឹង​មើល​អូន​មិន​ដឹង​តាំង​ពី​ពេល​ណា។"

៥. "ពេល​អូន​សម្លឹង​បង​ មិន​មែន​ដើម្បី​មើល​​រូបរាង​បង​ទេ ​តែ​​អូន​កំពុង​មើល​បុរស​ម្នាក់​​ដែល​អូន​ស្រឡាញ់​បំផុត​ក្នុង​ជីវិត​នេះ​។"

៦.​ "បើ​អូន​ផ្អែក​លើ​ស្មា​បង​ បង​អាច​ថើប​អូន​បាន​។ បើ​ដៃ​អូន​នៅ​ទំនេរ​ បង​អាច​​កាន់​​វា​បាន​។ បើ​អូន​កើត​ទុក្ខ​ បង​អាច​នៅ​ក្បែរ​អូន​បាន។​ អូន​ស្រឡាញ់​បង!"

៧. "​ពេល​អូន​សម្លឹង​មើល​បង ​អូន​អាច​ឃើញ​នូវ​ចំណុច​ជា​ច្រើន៖ ជា​មិត្ត​ល្អ​ម្នាក់, ជា​អ្នក​រក្សា​ការ​សម្ងាត់​របស់​អូន​ម្នាក់, ជា​អ្នក​ជូត​ទឹក​ភ្នែក​ និង​ជា​អនាគត​ប្ដី​របស់​អូន។​"

៨. "និយាយ​អញ្ចឹង​ អូន​កំពុង​នៅ​ជាមួយ​ស្នាម​ញញឹម​ដែល​បង​​ឲ្យ​អូន។"

៩. "ការពិត? អូន​ស្រឡាញ់​បង...ខ្លាំង​ណាស់។ បង​ធ្វើ​ឲ្យ​អូន​សើច។ បង​ជា​​មនុស្ស​ឆ្លាត មាន​ចំណុច​ខុស​គេ​ ហើយ​ពេល​ខ្លះ​ក៏​ឆ្កួត​ៗ​ដែរ។ គ្រាន់​តែ​ឃើញ​ស្នាម​ញញឹម​បង​ អូន​អាច​រីករាយ​ពេញ​មួយ​ថ្ងៃ​​ទៅ​ហើយ។"

១០.​ "អូន​ចង់​ឲ្យ​ពេល​វេលា​ដើរ​ថយ​ក្រោយ​​ ដូច្នេះ​អូន​អាច​ជួប​បង​បាន​ឆាប់​ជាង​នេះ​​ ហើយ​ស្រឡាញ់​បង​បាន​កាន់​តែ​យូរ​ជាង​នេះ។"

១១. "មិន​មែន​រូប​អូន​ទេ​ដែល​​​ជ្រើស​រើស​បង​ តែ​បេះដូង​អូន​ទៅ​វិញ​ទេ។"

ប្រភពអត្ថបទពី៖ Kanha.sabay.com.kh
ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith

0 comments:

Post a Comment

Powered by Blogger.