កូនពៅ

កំណាព្យ កូនពៅ-ក្មេងល្អ by Moha Sneha


ថ្ងៃនេះមហាស្នេហា សូមតែងកំណាព្យអួតអំពី កូនពៅ មួយសិន ។ ដូច្នេះហើយ សូមកូនពៅ ទាំងអស់គ្នា ជួយ Like ជួយ Share ឲ្យបានច្រើនៗ ផងណា!

ចំណងជើងកំណាព្យ៖ កូនពៅ ក្មេងល្អ

-កូនពៅជាក្មេងល្អប្រពៃ
កូនពៅនិយាយសែនពិរោះ
កូនពៅជាក្មេងមិនដែលឈ្លោះ
បង្កជម្លោះនាំម៉ងសៅ ។

-កូនពៅជាក្មេងដ៏អស្ចារ្យ
កូនពៅឧស្សាហ៍ពេកកន្លង
កូនពៅតែងជួយកិច្ចការបង
កូនពៅតែងប៉ងឲ្យបងស្រួល ។

-កូនពៅជាក្មេងមិនវាយឬក
កូនពៅរលឹកនឹកគុណឪ
កូនពៅស្រលាញ់ម្តាយជ្រាលជ្រៅ
កូនពៅចង់នៅជិតលោកទ្វេ។

-កូនពៅជាក្មេងដែលចិត្តបាន
កូនពៅក្លាហានគ្រប់រឿងរ៉ាវ
កូនពៅចិត្តស្លូតមិនសាហាវ
កូនពៅឆេវឆាវដោយសាច់រឿង​។

-កូនពៅចូលចិត្តតែមនុស្សល្អ
កូនពៅស្មោះសតែមនុស្សត្រង់
កូនពៅមានចិត្តស្រួចតម្រង់
សំដៅចំណង់ផ្លូវវិជ្ជមាន ។

-កូនពៅក្រទ្រព្យមិនក្រចិត្ត
កូនពៅអាណិតដាក់ទានគេ
កូនពៅហារមាត់មិនដែលទេ
តែងតែជួយគេគ្រប់បែបយ៉ាង ។

-កូនពៅប្រាថ្នាទៅថ្ងៃមុខ
សង្ឃឹមជួបសុខដូចបំណង
ទង្វើល្អកូនធ្វើកន្លង
សូមព្រះតបស្នងក្នុងពេលឆាប់ ៕



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.